នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧត្តុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា (គណៈកម្មការទី៣) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈរួមមាន៖ ១-បូកសរុបលទ្ធផលការងាររបស់គណៈកម្មការ ប្រចាំឆ្នាំ២០២៣។ ២-បូកសរុបរបាយការណ៍ចំណូល-ចំណាយរបស់គណៈកម្មការប្រចាំឆ្នាំ២០២៣។ ៣-បញ្ហាផ្សេងៗ៕ ប្រភព៖នាយកដ្ឋានព័ត៌មាន